Blog

បារាំង​ចាប់ខ្លួនបុរសម្នាក់ ករណីគំរាមបំផ្ទុះ​គ្រាប់បែក នៅ​ស្ថាន​កុងស៊ុល​អ៊ីរ៉ង់!

ប៉ូលិស​បារាំង​បាន​ឃាត់ខ្លួន​បុរស​ម្នាក់ ដែល​គំរាម​បំផ្ទុះ​ខ្លួនឯង​នៅ​ស្ថាន​កុងស៊ុល​អ៊ីរ៉ង់ ក្នុង​ទីក្រុង​ប៉ារីសកាលពីថ្ងៃសុក្រ។

ផ្ទុះ​ភ្នំភ្លើង​នៅ​ឥណ្ឌូណេស៊ី បណ្ដាលឱ្យផ្អាកជើងហោះហើរ និងខកខានអ្នកដំណើរ​រាប់​ពាន់​នាក់​!

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍កាលពីថ្ងៃសុក្រថា ករណីផ្ទុះភ្នំភ្លើងនៅ Sulawesi ខាងជើងនៃប្រទេសឥណ្ឌូនេស៊ី ។ បានធ្វើឱ្យជើងហោះហើររាប់សិបត្រូវបានលុបចោល ដែលប៉ះពាល់ដល់អ្នកដំណើររាប់ពាន់នាក់។

Update៖ គំនរបាក់បែកនិងកាកសំណល់រឹងចំនួន២៧០.០០០តោន បានកកកុញនៅទូទាំងតំបន់ហ្គាហ្សា!

UN បាននិយាយកាលពីថ្ងៃសុក្រថា៖ វិបត្តិមនុស្សធម៌នៅតំបន់ហ្គាហ្សា បានឈានទៅរកភាពគ្រោះថ្នាក់បំផុត។

Update៖ អ៊ីស្រាអែល វាយលុកចូលជុំរុំភៀសខ្លួន ប៉ាឡេស្ទីនបណ្ដាលឱ្យស្លាប់៧នាក់!

ចំនួនអ្នកស្លាប់ជាជនជាតិប៉ាឡេស្ទីន ដោយសារការលុករបស់អ៊ីស្រាអែល មកលើ Tulkarm នៃជុំរុំជនភៀសខ្លួន បានកើនដល់៧នាក់ហើយ កាលពីថ្ងៃសុក្រ ។

សីតុណ្ហភាពនៅកម្ពុជា សម្រាប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ នៅក្ដៅដដែល!

(ភ្នំពេញ)៖ ក្រសួងធនធានទឹកនិងឧតុនិយម បានជូនដំណឹងអំពីសីតុណ្ហភាពនៅកម្ពុជា សម្រាប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤។ ក្នុងនោះក្រសួងបញ្ជាក់ថា៖ សម្ពាធទាបគ្របដណ្ដប់មកលើឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា ភាគកណ្តាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។

Update៖ គ្រាប់​រ៉ុក្កែត បាញ់​ចេញ​ពី​តំបន់​ហ្គាហ្សា នៅ​ទីក្រុង Ashkelon!

កងទ័ពអ៊ីស្រាអែល បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា៖ គ្រាប់រ៉ុក្កែតមួយ បានបាញ់ចេញពីតំបន់ហ្គាហ្សា នៅឯទីក្រុងឆ្នេរសមុទ្រ Ashkelon។

ធ្លាក់ឧទ្ធម្ភាគចក្រយោធា នៃប្រទេសកេនយ៉ា ស្លាប់មនុស្ស៩នាក់!

ប្រធានាធិបតី វីលៀម រូតូ បានប្រកាសថា មេយោធានៃប្រទេសកេនយ៉ា ។ គឺឧត្តមសេនីយ៍ Francis Ogolla ស្ថិតក្នុងចំណោមមនុស្ស 10 នាក់បានស្លាប់ ខណៈដែលឧទ្ធម្ភាគចក្រយោធា ធ្លាក់កាលពីថ្ងៃព្រហស្បតិ៍។

Update៖ ករណីចាក់សម្លាប់នារីម្នាក់យ៉ាងព្រៃផ្សៃ មកពីជនដៃដល់ខឹងជនរងគ្រោះកុហក់រឿងមានប្ដីនិងកូន!

(ភ្នំពេញ)៖ ពាក់ព័ន្ធករណីឃាតកម្មដែលបានកើតឡើង កាលពីវេលាម៉ោង ៣និង៣០នាទីរសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ នៅចំណុចផ្ទះលេខ៣១ ផ្លូវ៣៦ បុរីឈូកវ៉ា២ ភូមិតិក្ខបញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ឃាត់ខ្លួនសង្ឃក្លែងក្លាយ ចំនួន១៤នាក់ រកឃើញសារធាតុញៀន៩នាក់!

(កំពង់ស្ពឺ)៖ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្ស១ក្រុម​គ្នា១៤នាក់ ដែលបន្លំខ្លួនជាព្រះសង្ឃ ដើរបិណ្ឌបា​ត​ ក្នុងពិធីបុណ្យឆ្លងចូលឆ្នាំថ្មី​ នៅក្នុងវត្តត្រពាំងព្នៅ ស្ថិតនៅភូមិស្នួល ឃុំអមលាំង​ ស្រុកថ្ពង​ ខេត្តកំពង់ស្ពឺ កាលពីព្រឹ​កថៃ្ង​ទី១៨ ខែមេសា ឆ្នាំ២០២៤។

Update៖ រុស្ស៊ី​ចោទ​ថា អាមេរិកកំពុងយក​តំបន់​មជ្ឈិមបូព៌ា​ទាំងមូល​ធ្វើជា​ចំណាប់ខ្មាំង!

អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova កាលពីថ្ងៃព្រហស្បតិ៍ បានចោទប្រកាន់ថា«សហរដ្ឋអាមេរិក កំពុងយក​តំបន់​មជ្ឈិមបូព៌ា​ទាំងមូល​ធ្វើជា​ចំណាប់ខ្មាំងរបស់ខ្លួន»។