Blog

Update៖ ស្នងការខេត្តកណ្តាល បង្ហាញពីចំណាត់ការ នៃអំពើហិង្សារវាងអ្នកញៀនល្បែង និងអ្នកកាសែតនៅស្រុកល្វាឯម!

(កណ្ដាល)៖ នៅរសៀលថ្ងៃទី០៨.០៥.២០២៤ ក្រុមការងារព័ត៌មាន និងប្រតិរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឆ្លើយតបបំភ្លឺ ជូនសាធារណជន និងបណ្តាញសារព័ត៌មានជ្រាប ស្តីពីកិច្ចប្រតិបត្ដិការស្រាវជ្រាវស៊ើបអង្កេតករណី បើកលេងល្បែងស៊ីសងខុសច្បាប់ (បញ្ជល់មាន់) និងប្រើហិង្សារវាងអ្នកសារព័ត៌មានប្រហែល១០នាក់ ជិះរថយន្ត០៣គ្រឿង និងអ្នកលេងជល់មាន់ប្រហែល៤០នាក់ -កើតហេតុ៖ ថ្ងៃទី០៥…

សមាគមឧកញ៉ាកម្ពុជា ច្រានចោលការផ្សាយព័ត៌មានរបស់វិទ្យុអាស៊ីសេរី ដែលថាសណ្ឋាគារលី យ៉ុងផាត់ សង្ស័យមានការជួញដូរមនុស្ស!

(ភ្នំពេញ)៖ សមាជិក-សមាជិកានៃសមាគមឧកញ៉ាកម្ពុជា នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ បានចេញសេចក្តីថ្លែងការណ៍មួយ។ ដោយច្រានចោល ការផ្សាយព័ត៌មានរបស់វិទ្យុអាស៊ីសេរី ដែលថា សណ្ឋាគារ លី យ៉ុងផាត់ សង្ស័យមានការជួញដូរមនុស្ស…!។

Update៖ បក្ខពួក២នាក់ទៀតរបស់ជនត្រូវចោទ ឡេង ចាន់ណា ត្រូវបានឃុំខ្លួន!

(សៀមរាប)៖ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ សាលាដំបូងខេត្តសៀមរាប បានសម្រេចឃុំខ្លួនជនត្រូវចោទ ស៊ាង អូន និងប៊ី ពិសិដ្ឋ ក្នុងសំណុំរឿងព្រហ្មទណ្ឌពាក់ព័ន្ធនឹងក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី វើលដ៍ ឯ.ក។

ករណីរំលោភបូក២០នាក់ តុលាការឃុំខ្លួន ជនត្រូវចំនួន៣នាក់បន្ថែមទៀតសរុប៨នាក់ហើយ!

(សៀមរាប)៖ សាលាដំបូងខេត្តសៀមរាប បានសម្រេចឃុំខ្លួនជនត្រូវចោទចំនួន៣នាក់បន្ថែមទៀត។ ពាក់ព័ន្ធនិងករណីរំលោភបូកលើក្មេងស្រីម្នាក់អាយុ១៥ឆ្នាំ ដែលធ្វើឲ្យមានការភ្ញាក់ផ្អើលខ្លាំង នៅលើបណ្តាញសង្គម។

រយៈពេល១សប្តាហ៍ មន្ត្រីបន្តផ្ដល់អត្តសញ្ញាណបណ្ណជាង៩ពាន់សន្លឹកទៀតជូនប្រជាពលរដ្ឋ!

(ភ្នំពេញ)៖ រយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែមេសា រហូតដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤ ។ មន្ត្រីទទួលបន្ទុកសេវាអត្តសញ្ញាណកម្ម ទូទាំងប្រទេស បានបន្តបំពេញតួនាទី និងភារកិច្ចដោយបានផ្ដល់សេវាជូនប្រជាពលរដ្ឋយ៉ាងសកម្មជាប្រក្រតី ។ ក្នុងនោះ មានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរចំនួន ៩.២៥៧សន្លឹក…

ឯកឧត្តម នេត្រ ភក្ត្រា អញ្ជើញពិនិត្យការធ្វើតេស្ត រកសារធាតុញៀនក្នុងក្របខណ្ឌក្រសួងព័ត៌មាន!

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី០៨ ខែឧសភា​ ឆ្នាំ២០២៤​ នៅបរិវេណក្រសួងព័ត៌មាន រាជធានីភ្នំពេញ សម្រាប់ថ្ងៃទី២ នៃការធ្វើតេស្តដែលជាថ្ងៃបញ្ចប់។

ឯកឧត្តម ប៊ុន ផេង ដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យដោះស្រាយ ទំនាស់ដីធ្លី នៅឃុំពុកឫស្សី!

(កណ្ដាល)៖ ព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្តាល បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ សិក្សាស្រាវជ្រាវ លើទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋ និងប្រជាពលរដ្ឋ ស្ថិតនៅភូមិពុកឫស្សីកណ្តាល ឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ចាប់ខ្លួនខ្មាន់កាំភ្លើងនិងបក្ខពួក ក្រោយបាញ់ យុវជន១ក្រុម បណ្តាលឱ្យរបួសម្នាក់!

(ភ្នំពេញ)៖ ជនដៃដល់ជាខ្មាន់កាំភ្លើងនិងបក្ខពួក ដែលបានបាញ់ប្រហារ លើយុវជន១ក្រុមនៅតាមផ្លូវលេខ៧០ សង្កាត់ស្រះចក ខណ្ឌដូនពេញ កាលពីយប់ទី០៧.០៥.២០២៤។ ត្រូវបានកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ សហការជាមួយកម្លាំងនគរបាលរាជធានីភ្នំពេញ តាមស្រាវជ្រាវចាប់ខ្លួនក្រោយ កើតហេតុភ្លាមៗ។

Borussia Dortmund ឡើងដល់វគ្គផ្ដាច់ព្រ័ត្រ Champions League ក្រោយបំបាក់ PSG 2-0!

ក្រុម Borussia Dortmund នៃក្របខ័ណ្ឌ Bundesliga របស់អាឡឺម៉ង់ បានទម្លាក់ក្រុមម្ចាស់ជើងឯក Ligue 1 របស់បារាំង Paris Saint-Germain (PSG) ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយបានយកឈ្នះក្នុងលទ្ធផល 2-0…

លោក John Swinney ក្លាយជារដ្ឋមន្ត្រីថ្មី របស់ប្រទេសស្កុតឡេន!

លោក John Swinney ត្រូវបានបោះឆ្នោតជ្រើសរើសជា រដ្ឋមន្ត្រីទីមួយ។